សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាលើកទី៣ ស្តីពី “ការស្វែងយល់ពីទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុ (ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាលើកទី៣ ស្តីពី “ការស្វែងយល់ពីទស្សនៈសាធារណជន ចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត” ដែលបានប្រារព្វរៀបចំតាមប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពរបស់ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងឱ្យឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន៕