Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងរបាយការណ៍បណ្តោះអាសន្ន នៃប្រព័ន្ធតាមដានទន្លេ (ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១)

ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តី​ព្រាងរបាយការណ៍បណ្តោះអាសន្ន នៃប្រព័ន្ធតាម​ដានទន្លេ របស់​គណៈកម្មការទន្លេមេគង្គ ដោយ​មានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ។

កិច្ចប្រជុំនេះមានគោលបំណង៖

១- ពិភាក្សា និងស្នើការឯកភាពលើគម្រោងប្រព័ន្ធតាមដានទន្លេ៖ គោលបំណង វិធីសាស្ត្រ ផែនការការងារ និងក្រុមការងារ

២- ពិនិត្យ និងពិភាក្សាលើរបាយការណ៍បណ្តោះអាសន្ននៃគម្រោង និង

៣- ពិភាក្សាអំពីការរៀបចំនៃដំណាក់កាលសវនកម្ម៕s