Developed by Khmer Focus
វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គេហទំព័រ សម្រាប់នាវាចរណ៍មេគង្គ (ថ្ងៃទី ២៧-២៨ ខែកញ្ញា ឆ្នាំ២០២២)

បាងកក៖ មន្រ្តីពីកម្ពុជា រួមមាន លោក សួស ប៊ុន​ថន ប្រធាន​នាយកដ្ឋាន លោក ធួន សុខជា អនុប្រធាន​នាយកដ្ឋាន និងលោក នៀ តុលា មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ផែនការ និង​សហ​ប្រតិបត្តិការអន្តរជាតិ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លោក ហួន រ័ត្ន អនុប្រធាន​នាយកដ្ឋាន ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវទឹក និង​សំណង់កំពង់ផែ និងលោក ឈុន ភារាជ អនុប្រធាន​ការិយាល័យ ហេដ្ឋារចនា​សម្ព័ន្ធ​ព័ត៌មានវិទ្យា នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គេហទំព័រ សម្រាប់នាវាចរណ៍មេគង្គ ដែលរៀបចំដោយលេខាធិការដ្ឋាន MRC និងមានមន្រ្តីចូលរួមពីប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRCS និងជំនាញការអន្តរជាតិ។

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីបង្ហាញគំរូគេហទំព័រ ខ្លឹមសារ និងសៀវភៅក្បួនណែនាំលើការប្រមូល និងវិភាគទិន្នន័យ និងព័ត៌មាន៕