Developed by Khmer Focus
សិក្ខាសាលាថ្នាក់ជាតិដំបូងស្តីពី គណនេយ្យទឹកក្នុងអាងស្ទឹងព្រែកត្នោត ឆ្នាំ២០២២-​២០២៣ (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២)

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសិក្ខាសាលាថ្នាក់ជាតិដំបូងស្តីពី គណនេយ្យទឹកក្នុងអាងស្ទឹងព្រែកត្នោត ឆ្នាំ២០២២-២០២៣ ដោយមានការចូលរួមពីមន្រ្តីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរជំនាញខេត្ត ក្រុងពាក់ព័ន្ធ។

សិក្ខាសាលាមានគោលបំណងដើម្បី៖ (១) លើកកម្ពស់ការយល់ដឹងដល់ក្រសួង ស្ថាប័ន ក្រុមការងារគម្រោង និងមន្ទីរជំនាញខេត្តពាក់ព័ន្ធស្តីពី ស្ថានភាពគម្រោង និងបញ្ហាប្រឈម (២) ពិភាក្សា និងឯកភាពលើវិសាលភាព អភិក្រម វិធីសាស្ត្រ ទស្សនទានអំពីគណនេយ្យភាពទឹក គ្រោងប្លង់ និងឧបករណ៍បច្ចេកទេស សម្រាប់ការពិនិត្យតាមដានការប្រើប្រាស់ទឹក (៣) លើកកម្ពស់កិច្ចហប្រតិបត្តិការក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គភាព ក្នុងការផ្តល់ធាតុចូលដល់ការសិក្សាសាកល្បង និង (៤) ពិភាក្សា និងឯកភាពលើតម្រូវការទិន្នន័យ និងផែនការការងារសម្រាប់ការសិក្សា៕