Developed by Khmer Focus
កិច្ចប្រជុំពិភាក្សាថ្នាក់ជាតិស្តីពី កិច្ចព្រមព្រៀងទ្វេភាគី រវាងកម្ពុជា និងរៀតណាម លើការដឹកជញ្ជូនតាមផ្លូវទឹកសម្រាប់កម្ពុជា (ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំកិច្ចប្រជុំពិភាក្សាថ្នាក់ជាតិស្តីពី កិច្ចព្រមព្រៀងទ្វេភាគី រវាងកម្ពុជា និងរៀតណាម លើការដឹកជញ្ជូនតាមផ្លូវទឹកសម្រាប់កម្ពុជា ដោយមានមន្ត្រីចូលរួមមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ជំនាញការពីគណៈកម្មការទន្លេមេគង្គ (MRC) និងមន្រ្តីមកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ពិនិត្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការធ្វើនាវាចរណ៍រវាងកម្ពុជា និងវៀតណាម រួមទាំងការកំណត់បញ្ហាដែលកំពុងកើតមាន និងបញ្ហាប្រឈមលើការអនុវត្តកិច្ចព្រមព្រៀងនេះសម្រាប់កម្ពុជា និង (២) ធ្វើបច្ចុប្បន្នភាពគម្រោងនៅថ្នាក់ជាតិស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា និងពិភាក្សាអំពីសកម្មភាពអាទិភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី នាវាចរណ៍រវាងកម្ពុជា និងវៀតណាម៕