Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានស្តីពី ការរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)

ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​ក្រុម​ការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល អាជ្ញាធរទន្លេ​សាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានស្តីពី ការរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងទីប្រឹក្សាអន្តរជាតិ។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើរបាយការណ៍នៃការរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ និង

២. ពិភាក្សាលើសកម្មភាពគាំទ្រការគ្រប់គ្រង និងចែករំលែកទិន្នន័យ នៃគម្រោងរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ៕