សិក្ខាសាលាផ្សព្វផ្សាយបញ្ជីកែសម្រួលចំណុចដៅ សូចនាករ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយបញ្ជីកែសម្រួលចំណុចដៅ សូចនាករ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ដែលរៀបចំដោយក្រសួងផែនការ។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងផ្នែកឯកជន។
សិក្ខាសាលាមានគោលបំណង ដើម្បីឱ្យក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធយល់ជ្រួតជ្រាបអំពីការកែសម្រួលបញ្ជីនេះ៕