Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការងារព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និងបញ្ជូនទិន្នន័យ (ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)

ហាណូយ៖ ក្រុមការងារកម្ពុជាដឹកនាំដោយលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គណ:កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងមន្ត្រីតំណាងក្រសួងធនធានទឹក និង​ឧតុនិយមរួមមានលោក សូអ៊ីម មណីជោតិ អនុ​ប្រធាន​នាយកដ្ឋានឧតុនិយម លោក ហ៊ុន សុទ្ធី អនុប្រធាន​នាយកដ្ឋានជលសាស្ត្រ និង​ការងារទន្លេ លោកស្រី ស៊ុន វឌ្ឍនា មន្ត្រីជំនាញនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោកស្រី ហម លក្ខិណា មន្ត្រីជំនាញនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចូលរួមចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការងារព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និងបញ្ជូនទិន្នន័យ។ សិក្ខាសាលាត្រូវបានដឹកនាំសម្របសម្រួលដោយលោក Tran Minh Khoi នាយកផ្នែកគាំទ្របច្ចេកទេស នៃលេខាធិការដ្ឋាន MRC។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី ១. ចែករំលែកបទពិសោធន៍ និងមេរៀនទទួលបានក្នុងចំណោម ក្រុមការងារបច្ចេកទេសរបស់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតថ្នាក់តំបន់ និងមន្ត្រីជំនាញប្រទេសជាសមាជិកសម្រាប់ការងារព្យាករណ៍ទឹកជំនន់ និងរាំងស្ងួត ២. ពិភាក្សាអំពីផែនការសម្រាប់កែលំអការពិនិត្យតាមដានទន្លេ និងបច្ចេកទេសព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និង ៣. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមជំនាញការពីប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតនៃគណៈកម្មការទន្លេមេគង្គ៕