Developed by Khmer Focus
កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារគណ:កម្មាធិការរួម (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សមាជិក​គណៈកម្មាធិការ​រួម គណៈកម្មការទន្លេមេគង្គ MRC តំណាងកម្ពុជា និងជាប្រធាន​គណៈ​កម្មាធិការ​រួម MRC ប្រចាំឆ្នាំ២០២២ បានបន្តដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គណៈកម្មាធិការ​រួម ដែល​រៀបចំឡើង​ដោយ​លេខាធិការដ្ឋាន MRC ដោយ​មាន​ការចូលរួមពីប្រតិភូនៃប្រទេស​ជា​សមាជិក MRC (កម្ពុជា ឡាវ ថៃ វៀតណាម) និងមន្រ្តីពាក់ព័ន្ធសំខាន់ៗនៃលេខាធិការដ្ឋាន MRC។ ក្រុមការងារដែលបានចូលរួមពីកម្ពុជា ដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាផ្តល់យោបល់លើ៖ (១) ការកែសម្រួលឡើងវិញបញ្ហាមួយចំនួនក្នុងផ្នែកគ្រប់គ្រងធនធានមនុស្ស របស់ MRC និងវឌ្ឍនភាពនៃការកសាងផែនការអភិវឌ្ឍន៍ស្ថាប័ន MRC៕