Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងរបាយការណ៍សិក្សារួមគ្នាអំពី បម្រែបម្រួលជលសាស្ត្រអាងទន្លេមេគង្គ-ឡានឆាង (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិស្តីពី សេចក្តីព្រាងរបាយការណ៍សិក្សារួមគ្នាអំពី បម្រែបម្រួលជលសាស្ត្រអាងទន្លេមេគង្គ-ឡាន​ឆាង និងយុទ្ធសាស្ត្របន្ស៊ាំ ដោយមានការចូលរួមពីតំណាង និងសមាជិកក្រុមការងារថ្នាក់ជាតិពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ពិនិត្យលើសេចក្តីព្រាងរបាយការណ៍បច្ចេកទេស នៃការសិក្សារួមគ្នាអាងទន្លេមេគង្គ-ឡានឆាង ជាមូលដ្ឋានក្នុងការយល់ដឹងពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសថ្នាក់ជាតិ៕