កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី គណនេយ្យទឹក សម្រាប់គម្យោងសិក្សាសាកល្បង ក្នុងប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក ដោយមានការចូលរួមពីមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល អាជ្ញាធរទន្លេសាប និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ជូនក្រុមការងារបច្ចេកទេសថ្នាក់ជាតិ នូវគោលគំនិតជាមូលដ្ឋានសម្រាប់គណនេយ្យទឹក ដោយពិនិត្យ និងពិភាក្សាលើបទបង្ហាញស្តីពី ក្របខណ្ឌគណនេយ្យទឹកបូក (WA+ Framework) រួមមាន ការប្រើប្រាស់ដី តុល្យភាពទឹក ការរួមបញ្ចូលជាមួយម៉ូដែល SWAT និងម៉ូដែលជលសាស្ត្រផ្សេងទៀត និងការពិភាក្សាលើបញ្ហាបច្ចេកទេសពាក់ព័ន្ធ៕