កំពង់ធំ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ស្តីពី ដំណើរការគម្រោងសាកល្បងភាពរាំងស្ងួតនៅកម្ពុជាឆ្នាំ២០២២-២០២៣ ដោយមានការចូលរួមពីមន្រ្តីជំនាញពីក្រសួង ស្ថាប័ន មន្ទីរជំនាញខេត្តពាក់ព័ន្ធ ជំនាញការជាតិ ជំនាញការពីលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំមានគោលបំណង៖ ១. បង្ហាញអំពីវិសាលភាពគម្រោង វិធីសាស្រ្ត និងវិធីសាស្រ្តក្នុងតំបន់ងាយជួបភាពរាំងស្ងួតនៅកម្ពុជា ២. កំណត់ពីផលប៉ះពាល់ពីភាពរាំងស្ងួត និងការសម្របសម្រួល និងវិធានការកាត់បន្ថយពីគម្រោងសាកល្បង និងប្រមូលធាតុចូល មតិយោបល់ និងអនុសាសន៍សម្រាប់ការអនុវត្ត ៣. ពង្រឹងសមត្ថភាពក្រុមបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ភាពរាំងស្ងួត និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយហានិភ័យពីភាពរាំងស្ងួតក្នុងតំបន់គម្រោង និង ៤. ពិនិត្យផែនការអនុវត្តន៍ និងលទ្ធផលសំខាន់ៗ ដើម្បីបង្កើតគោលការណ៍ណែនាំបច្ចេកទេស។
បន្ទាប់ពីកិច្ចប្រជុំ អ្នកចូលរួមក៏បានចុះទៅពិនិត្យនៅទីតាំងគម្រោងសិក្សាសាកល្បង ដោយបានជួបជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់អំពីគោលបំណងនៃការសិក្សាសាកល្បង កិច្ចសហការនាពេលខាងមុខ និងពិនិត្យមើលស្ថានភាពទូទៅសម្រាប់ការងារបន្ត៕