Developed by Khmer Focus
កិច្ចប្រជុំលើកទី៣ នៃក្រុមការងារគណ:កម្មាធិការរួម ដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ (ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣)

ហ្លួងប្រាបាង្គ៖ ក្រុមការងារកម្ពុជា មានតំណាង​មកពីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមការងារគណៈកម្មាធិការរួម (JCWG) ដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ដែលប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះ សហការរៀបចំជាមួយលេខាធិការដ្ឋាន MRC និងពិនិត្យពិភាក្សាបញ្ចប់សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដោយនាយករដ្ឋមន្ត្រីនៃប្រទេសជាសមាជិក សម្រាប់កិច្ចប្រជុំកំពូលនេះ៕