Developed by Khmer Focus
វគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ស្តីពី ប្រតិបត្តិការឧបករណ៍ព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួត រយៈពេលមធ្យម និងរយៈពេលវែង (ថ្ងៃទី ០១-០២ ខែកុម្ភៈ ឆ្នាំ២០២៣)

ភ្នំពេញ៖ មន្ត្រីជំនាញកម្ពុជា មានមកពីក្រសួងធន​ធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ស្តីពី ប្រតិបត្តិការ​ឧបករណ៍ព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួត រយៈពេលមធ្យម និងរយៈពេលវែង។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានដឹកនាំសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីមន្ត្រីជំនាញនៃប្រទេសជាសមាជិក ក្រុមជំនាញការ DHI និងក្រុមការងារ លេខាធិការដ្ឋានMRC។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ ១. ណែនាំអំពីឧបករណ៍ថ្មីសម្រាប់ធ្វើការព្យាករទឹកជំនន់ និងភាពរាំងស្ងួតរយៈពេលមធ្យម និងវែង ឱ្យកាន់តែប្រសើរឡើង ២. ពង្រឹងសមត្ថភាពមន្ត្រីជំនាញនៃប្រទេសជាសមាជិកលើការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធ និង ៣. ពង្រឹកបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរចំណេះដឹងរវាងថ្នាក់ជាតិ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតតំបន់ លើការព្យាករទឹកជំនន់ និងភាពរាំងស្ងួតរយៈពេលមធ្យម និងវែង៕