Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ ដើម្បីរៀបចំដំណើរការគម្រោងរួមគ្នា ក្នុងអនុអាងទន្លេទន្លេបី សេសាន សេកុង និងស្រែពក (3S) នៃទន្លេមេគង្គ

ហាណូយ-វៀតណាម ៖ នាថ្ងៃទី១៧ ​​​ខែសីហា ឆ្នាំ២០២៣  មន្រ្តីពីកម្ពុជា ចំនួន ០៤ រូប ពីក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ​​(គ.ជ.ទ.ម.ក)  ដឹកនាំដោយ ​​​​ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា នៃ​​ គ.ជ.ទ.ម.ក​​ បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ​​​ដើម្បីរៀបចំដំណើរការគម្រោងរួមគ្នា ក្នុងអនុអាងទន្លេទន្លេបី ​សេសាន ​សេកុង ​និងស្រែពក (3S) នៃទន្លេមេគង្គ។ ​​​​​​​កិច្ចប្រជុំត្រូវបានបើកដោយតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម និងសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC  និងតំណាងអង្គការ GIZ ដោយមានអ្នកចូលរួមមកពីប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) ក្រុមការងារលេខាធិការដ្ឋាន MRC,  GIZ, ICEM  និងជំនាញការអន្តរជាតិ សរុប ២៣រូប (ស្រី ០៤រូប)។
គោលបំណងនៃកិច្ចប្រជុំ គឺ ដើម្បី (១) ប្រកាសជាផ្លូវការ អំពីការគាំទ្ររបស់អង្គការ GIZ លើ គម្រោងរួមគ្នា នៅតំបន់ទន្លេ៣ (២) បង្ហាញ ពិភាក្សា និងឯកភាពលើបែបបទអនុវត្តគម្រោងរួមនៅតំបន់ទន្លេ៣ លក្ខន្តិកៈការងារក្រុមការងារថ្នាក់ជាតិ និងជំនាញការជាតិ ដើម្បីគាំទ្រគម្រោងនៅថ្នាក់ជាតិ និង (៣) ពិភាក្សាអំពីផែនការប្រតិបត្តិការ ពេលវេលា ការចុះសិក្សា និងជំហានបន្ទាប់។