Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីឯកសារគោលនយោបាយសម្រាប់ជម្រើសការវិនិយោគ និងវិធានការពាក់ ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មជលផលក្រោមការផ្លាស់ប្តូរស្ថានភាពទន្លេ

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីឯកសារគោលនយោបាយសម្រាប់ជម្រើសការវិនិយោគ និងវិធានការពាក់ ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មជលផលក្រោមការផ្លាស់ប្តូរស្ថានភាពទន្លេ 
_________
ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សូ សុភ័ទ្ទ អគ្កលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីឯកសារគោលនយោបាយសម្រាប់ជម្រើសការវិនិយោគ និងវិធានការពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មជលផលក្រោមការផ្លាស់ប្តូរស្ថានភាពទន្លេ ដោយមានការចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល អាជ្ញធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងគណៈកម្មការទន្លេមេគង្គ។ 
សិក្ខាសាលានេះមានគោលបំណង ៖
1.  ជម្រាបជូនអំពីស្ថានភាព និន្នាការ និងបញ្ហាប្រឈមសម្រាប់ការគ្រប់គ្រងជលផលប្រកបនិរន្តរភាពក្នុងអាងទន្លេមេគង្គក្រោម 
2.  ពិនិត្យ និងពិភាក្សាទៅលើ ឯកសារគោលនយោបាយសម្រាប់ជម្រើស  ការវិនិយោគ និងវិធានការពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មជលផល ក្រោមការផ្លាស់ប្តូរស្ថានភាពទន្លេ ។
3.  ពិភាក្សា និងប្រមូលធាតុចូល អំពីយុទ្ធសាស្ត្រអនុវត្ត ពីភាគីពាក់ព័ន្ធសម្រាប់ការអនុវត្តជំហានបន្ទាប់ ។