Developed by Khmer Focus
ចូលរួមក្នុងវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី២ ក្រោមប្រធានបទ “ភាពធន់នឹងអាកាសធាតុ តាមរយៈការគ្រប់គ្រងធនធានទឹកបែបឌីជីថលនៅក្នុងតំបន់ទន្លេមេគង្គ” នៅទីក្រុង Incheon ប្រទេសកូរ៉េ។

ចូលរួមក្នុងវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី២ ក្រោមប្រធានបទ “ភាពធន់នឹងអាកាសធាតុ តាមរយៈការគ្រប់គ្រងធនធានទឹកបែបឌីជីថលនៅក្នុងតំបន់ទន្លេមេគង្គ” នៅទីក្រុង Incheon ប្រទេសកូរ៉េ។
__________
នាថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិទន្លេមេគង្គ០២រូប បានចូលរួមក្នុងគណ:ប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី២ ក្រោមប្រធានបទ “ភាពធន់នឹងអាកាសធាតុ តាមរយៈការគ្រប់គ្រងធនធានទឹកបែបឌីជីថលនៅក្នុងតំបន់ទន្លេមេគង្គ” នៅទីក្រុង Incheon ប្រទេសកូរ៉េ។ 
គោលបំណងនៃវេទិកា គឺពង្រឹងកិច្ចសហការរវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន តាមរយៈកំណត់ភាពស៊ីសង្វាក់គ្នារវាងតម្រូវការរបស់រដ្ឋាភិបាលប្រទេសមេគង្គ ជំនាញបច្ចេកវិទ្យានៃវិស័យឯកជន និងបទពិសោធន៍ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍន៍គម្រោងជាក់ស្តែង និងការអនុវត្តដែលលើកកម្ពស់ដល់ការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់មេគង្គប្រកបដោយនិរន្តរភាព។