Developed by Khmer Focus
វេទិការអន្តរជាតិស្តីពី" កាប្រើប្រាស់ប្រកបដោយចីរភាព និងការអភិវឌ្ឍនបៃតង "

ខេត្តហួណាន៖ នាថ្ងៃទី!១១-១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ ខុម អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិទន្លេមេគង្គ បានចូលរួមជាមួយក្រុមការងារអនុវត្តគម្រោងសម្រាប់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម វ៉ាត់ បុត្រកុសល  អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាយកផ្នែករដ្ឋបាលនៃលេខាធិការដ្នានគណកម្មការទន្លេមេគង្គ និងជាប្រធានក្រុមការងារអនុវត្តគម្រោងសម្រាប់កម្ពុជា និងតំណាងអោយលេខាធិការដ្ឋានគណកម្មការទន្លេមេគង្គ ក្នុងសិក្ខាសាលានៃការបញ្ចប់គម្រោងក្រោមមូលលនីធិពិសេសមេគង្គ-ឡានឆាងស្តីពី"  ការសាកល្បងបច្ចេកទេស និង កាលើកំពស់សមត្ថភាពអនុវត្តការសំអាតសំណល់រាវពីទីក្រុង  និងការចូលរួមពីប្រជាជនក្នុងការការពារបរិស្ថាន " ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តគម្រោងនៅតាមប្រទេកម្ពុជា ឡាវ ថៃ និងចិន និងផ្សព្វផ្សាយពីសមិទ្ទផលរបស់គម្រោងដែលបានអនុវត្ត2019-2023   និងពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។  
នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣   បានបន្តចូលរួមវេទិការអន្តរជាតិស្តីពី" កាប្រើប្រាស់ប្រកបដោយចីរភាព និងការអភិវឌ្ឍនបៃតង "  ក្នុងគោលបំណងផ្លាស់ប្តូរបទពិសិធន៍ និងចំណេះដឹងពាក់ព័ន្ធនិងអនុវត្តទិសដៅទី៦ SDG   និងការធ្វើទំនើបកម្មនៃការការពារអេកុឡូស៊ី។