កិច្ចប្រជុំលើកទី៩ របស់ក្រុមការងារបច្ចេកទេសថ្នាក់តំបន់ស្តីពី ការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំលើកទី៩ របស់ក្រុមការងារបច្ចេកទេសថ្នាក់តំបន់ស្តីពី ការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម)។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិនិត្យអំពីវឌ្ឍនភាពការងារ និងកសាងផែនការសម្រាប់បញ្ចប់ការងារសិក្សា របស់ក្រុមសិក្សា ចុងឆ្នាំ២០១៧ (២) បង្ហាញអំពីលទ្ធផលសេណារីយ៉ូមេ និងសេណារីយ៉ូរង របស់ក្រុមការងារសិក្សាសម្រាប់ក្រុមប្រឹក្សា និងការឯកភាពលើលទ្ធផលបណ្តោះអាសន្ន (៣) បង្ហាញអំពីផែនការផ្ទេរចំណេះដឹង សម្រាប់ប្រទេសជាសមាជិក ក្នុងឆ្នាំ២០១៨ និង (៤) ប្រមូលអនុសាសន៍លើរបាយការណ៍ចុងក្រោយនៃការវាយតម្លៃផលប៉ះពាល់៕