សិក្ខាសាលារួមស្តីពី ផែនការគ្រប់គ្រងជលផលឆ្លងដែន មេគង្គ-សេកុង (ថ្ងៃទី ២៨-២៩ ខែមិថុនា ឆ្នាំ២០១៨)
ប៉ាក់សេ៖ លោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋាន និងលោក នៀ តុលា មន្ត្រី នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមជាមួយក្រុមការងារ នៃគម្រោងគ្រប់គ្រង់ជលផលឆ្លងដែន មេគង្គ-សេកុង នៃរដ្ឋបាលជលផល ចូលរួមសិក្ខាសាលារួមស្តីពី ផែនការគ្រប់គ្រងជលផលឆ្លងដែន មេគង្គ-សេកុង ដោយមានការចូលរួមពី ក្រុមការងារនៃគម្រោងគ្រប់គ្រង់ជលផលឆ្លងដែនមេគង្គ-សេកុង របស់ឡាវ។
គោលបំណងនៃសិក្ខាសាលាដើម្បី៖
- ពិនិត្យពីវឌ្ឍនភាពផែនការបញ្ចប់នូវសមិទ្ធផលទី២ និងទី៣ នៃគម្រោង
- ToR of Fishery Management Body និង
- បង្ហាញពីវឌ្ឍនភាពនៃរបាយការណ៍ឆមាសនៃគម្រោង របស់ប្រទេសទាំងពីរ៕