កិច្ចប្រជុំស្តីពី ការរៀបចំគម្រោងថវិកាតាមកម្មវិធី សម្រាប់ឆ្នាំ២០១៩ (ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំស្តីពី ការរៀបចំគម្រោងថវិកាតាមកម្មវិធី សម្រាប់ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះដើម្បីពិភាក្សាលំអិតផ្ទៃក្នុងមុននឹងទៅចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខ៕