សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំរបាយការណ៍ជាតិលើកទី៦ សម្រាប់អនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ (ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក ងួន វិចិត្រ អនុប្រធាននាយកដ្ឋាន និងលោក ឡាយ វុទ្ធី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំរបាយការណ៍ជាតិលើកទី៦ សម្រាប់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន អភិវឌ្ឍន៍ដោយចីរភាព៕