វគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន និងព្យាករណ៍គ្រោះរាំងស្ងួត (ថ្ងៃទី ០១-០២ ខែតុលា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន និងព្យាករណ៍គ្រោះរាំងស្ងួត ក្នុងអាងទន្លេមេគង្គភាគខាងក្រោម របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ព្រៃវែង និងខេត្តតាកែវ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីគណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីយល់ដឹងពី៖ (១) មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ GIS និង Arc Toolbox សម្រាប់វិភាគទិន្នន័យគ្រោះរាំងស្ងួត ពីរូបថតផ្កាយរណប (២) ទ្រឹស្តី និងនិយមន័យអំពីសូចនាករគ្រោះរាំងស្ងួត: SPI, SRI, SMDI, CDI និង Dry Spells និង (៣) បង្កើនសមត្ថភាពក្នុងការគណនាសូចនាករគ្រោះរាំងស្ងួត និងវិភាគស្ថានភាពរាំងស្ងួត សម្រាប់តាមដាន និងព្យាករណ៍៕