សិក្ខាសាលាស្តីពី ការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីរួម សម្រាប់កិច្ចលទ្ធកម្មគម្រោងហិរញ្ញប្បទាន (ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក ឆេង សុភ័ក្រ្ត អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក នួន ចំរើន មន្ត្រីអនុវត្តន៍គម្រោងសមាសភាគទី២ គម្រោង M-IWRM Phase 3 នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីរួម សម្រាប់កិច្ចលទ្ធកម្មគម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ក្រោមអធិបតី ឯកឧត្តម ប៉ែន ធារ៉ុង អគ្គនាយក នៃអគ្គនាយដ្ឋានសហប្រតិបត្តិការវិនិយោគអន្តរជាតិ និងគ្រប់គ្រងបំណុល ដោយមានអ្នកចូលរួមមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ៕