វេទិកាអាស៊ីប៉ាស៊ីហ្វីកលើកទី៦ ស្តីពី ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី ១៧-១៩ ខែតុលា ឆ្នាំ២០១៨)
ហ្វីលីពីន៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមជាមួយតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និងសកលវិទ្យាល័យភ្នំពេញ បានចូលរួមវេទិកាអាស៊ីប៉ាស៊ីហ្វីកលើកទី៦ ស្តីពី ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយអង្គការ APAN ដោយមានការចូលរួមពី ១៦ប្រទេស។
គោលបំណងនៃវេទិកាគឺ ចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នា និងធ្វើការរួមគ្នាឆ្ពោះទៅរកលទ្ធផល និងដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ៕