ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងជលផលឆ្លងដែន (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨)
ក្រចេះ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារគម្រោងគ្រប់គ្រងជលផលឆ្លងដែន រវាងកម្ពុជា-ឡាវ (មេគង្គ-សេកុង) រួមមានមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីនៃរដ្ឋបាលជលផល មន្ត្រីសម្របសម្រួលគម្រោងពី MRCS និងមន្ត្រី World Bank ជួបប្រជុំជាមួយក្រុមការងារភាគីឡាវ និងសហគមន៍ នៅព្រែកកាំពី ខេត្តក្រចេះ រួចបន្តដំណើរទៅខេត្តអាត់តាពើ និងប៉ាកសេនៃប្រទេសឡាវ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បី (១) ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (២) ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជលផល ការអភិរក្សសត្វផ្សោត និងបញ្ហាប្រឈមទាំងឡាយ៕