កិច្ចប្រជុំអន្តរក្រសួង នៃលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង នៃលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ក្រោមអធិបតីភាពឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។
គោលបំណងនៃកិច្ចប្រជុំគឺ រៀបចំឱ្យការអនុវត្តគម្រោងទាំង២០ ដំណើរការទៅដោយរលូន និងមាន ប្រសិទ្ធិភាព និងស្របតាមនីតិវិធីរួម សម្រាប់អនុវត្តគម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នានា ក្នុងប្រទេសកម្ពុជា។
លទ្ធផលកិច្ចប្រជុំ៖
១. អង្គប្រជុំបានស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថិតក្រោមមូលនិធិពិសេស មេគង្គ ឡានឆាង ២០២០
២. អង្គប្រជុំបានស្តាប់ការណែនាំពីការអនុវត្តនីតិវិធី Standard Operation Procedure (SOP) សម្រាប់ការអនុវត្តគម្រោង មូលនិធិពិសេស មេគង្គ ឡានឆាង ២០២០៕