កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារក្នុងខែកក្កដា (ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារក្នុងខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីទីប្រឹក្សា អគ្គលេខាធិការរង ប្រធាន និងអនុប្រធាននាយកដ្ឋាន ក្រោមឱវាទអគ្គលេខាធិការដ្ឋាន។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីជម្រាបជូន ពិនិត្យពិភាក្សាលើ៖ ១) វឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន (២) បច្ចុប្បន្នភាពស្ថានភាពជលសាស្ត្រ ក្នុងអាងទន្លេមេគង្គឆ្នាំ២០២០ (៣) ការរៀបចំសេចក្តីសង្ខេបស្តីពី សមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបានរយ:ពេល២៥ឆ្នាំ (១៩៩៥-២០២០) ក្នុងក្របខណ្ឌ MRC (៤) វឌ្ឍនភាពនៃការកសាងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០២៥ របស់គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង (៥) ទិសដៅការងារបន្ត៕