កិច្ចប្រជុំលើកទី១ នៃក្រុមការងារថ្នាក់តំបន់ សម្រាប់កិច្ចប្រជុំកំពូល (ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារថ្នាក់តំបន់ សម្រាប់កិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ លើកទី៣ នៅកម្ពុជា នាខែមេសា ឆ្នាំ២០១៨ និងដោយមានការចូលរួមពីសមាជិកក្រុមការងារពីប្រទេសជាសមាជិក MRC និងមន្រ្តីពីលេខាធិការដ្ឋាន MRC។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពី កិច្ចប្រជុំកំពូល MRC លើកទី៣ ដែលបានកែសម្រួល និងខ្លឹមសារគោលបឋមនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍សៀមរាបសម្រាប់កិច្ចប្រជុំកំពូល៕