ជួបប្រជុំការងារជាមួយ Natural Heritage Institute (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧)
ភ្នំពេញ៖ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានទទួលជួបប្រជុំការងារជាមួយ Natural Heritage Institute ដែលជា International NGO របស់អាមេរិក ដើម្បីស្តាប់ និងផ្តល់យោបល់លើរបាយការណ៍ចុងក្រោយ ស្តីពី Sambor Hydropower Dam Alternatives Assessment ដែលជារបាយការណ៍ចុងក្រោយ នៃការអនុវត្ត MOU ឆ្នាំ២០១៤ រវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និង NHI ដែលដឹកនាំដោយ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប លោក ម៉ៅ ហាក់ អគ្គនាយករង កិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត៕