សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ជាមួយ AHA (ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលា ផ្លាស់ប្តូរបទពិសោធន៍ ជាមួយ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ នៃសហគមន៍អាស៊ាន (AHA) សម្រាប់សហប្រតិបត្តិការបច្ចេកទេសស្ដីពី ការធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងការជូនដំណឹងជាមុនពីជំនន់ទឹកភ្លៀង និងប្រព័ន្ឋតាមដានភាពរាំងស្ងួត ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក មន្ត្រីមកពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ នៃសហគមន៍អាស៊ាន និងមន្រ្តីគណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលានេះដើម្បីផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការផ្នែកបច្ចេកទេស រវាង AHA និង MRC ក្នុងការធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងការជូនដំណឹងជាមុនពីជំនន់ទឹកភ្លៀង និងប្រព័ន្ឋតាមដានភាពរាំងស្ងួត៕