កិច្ចប្រជុំស្ដីពី ការចាប់ផ្តើមអនុវត្តន៍គម្រោងរូមចំនួន០២ ដែលទ្រទ្រង់ថវិកាដោយ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំស្ដីពី ការចាប់ផ្តើមអនុវត្តន៍គម្រោងរូមចំនួន០២ ដែលទ្រទ្រង់ថវិកាដោយ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក MRC មន្ត្រី GIZ និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីប្រកាសជាផ្លូវការអំពី ការទ្រទ្រង់ថវិការសម្រាប់អនុវត្តន៍គម្រោង និងពិភាក្សាលើការរៀបចំយន្តការ សម្រាប់អនុវត្តន៍គម្រោងរួមទាំង០២ គឺ ១- គម្រោងគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកឆ្លងដែន រវាងកម្ពុជា-ឡាវ នៅតំបន់ល្បាក់ខោន និង ២- គម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតឆ្លងដែន រវាងកម្ពុជា-ថៃ នៅភាគខាងលិចកម្ពុជា៕