ទស្សនកិច្ចសិក្សាអំពី ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹករបស់កូរ៉េ (ថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៨)
កូរ៉េ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា បានចូលរួមជាមួយមន្ត្រីតំណាងប្រទេសជាសមាជិកមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ទៅទស្សនកិច្ចសិក្សាអំពី ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹករបស់កូរ៉េ នៅទីក្រុងសេអូល តាមការអញ្ជើញរបស់វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI)។
គោលបំណងគឺដើម្បីស្វែងយល់អំពី៖
១)- សន្តិសុខទឹក និងការគ្រប់គ្រងអាងទន្លេចម្រុះ
២)- ភាពប្រឈម និងឱកាសក្នុងការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តភាព
៣)- ការវាយតម្លៃផលប៉ះពាល់បរិស្ថានលើការអភិវឌ្ឍវារីអគ្គិសនី និង
៤)- ទិសដៅអនាគតនៃការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តភាព៕