កិច្ចប្រជុំលើកទី៣ នៃក្រុមការងារថ្នាក់តំបន់ ដើម្បីពិនិត្យ និងពិភាក្សាការងារ (ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគណៈកម្មាធិការរួម MRC ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាការងារសំខាន់ៗ ដែលនៅសល់ចុងក្រោយ និងត្រូវបញ្ចប់ នៃក្រុមការងារថ្នាក់តំបន់ ក្នុងការរៀបចំកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕