សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ពង្រឹងសមត្ថភាពបរិស្ថាន និងសង្គមនៅកម្ពុជា (ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន បណ្តាគម្រោង និងកម្មវិធី និងជាមន្ត្រីផ្នែក Safeguard សមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពង្រឹងសមត្ថភាពបរិស្ថាន និងសង្គមនៅកម្ពុជា ដែលរៀបចំដោយធនាគារពិភពលោក នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។
គោលបំណងនៃសិក្ខាសាលាគឺ៖
១)- ស្វែងយល់អំពីការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម នៃគម្រោងរបស់ធនាគារពិភពលោកនៅកម្ពុជា
២)- លើកស្នើវិធានការដែលចាំបាច់ដល់ក្រុមការងារ និងអង្គភាពគ្រប់គ្រងគម្រោង សំដៅឆ្លើយតបចំពោះចំណុចខ្វះខាត និងពង្រឹងការគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាន និង
៣)- ផ្តល់ព័ត៌មានសម្រាប់ការអភិវឌ្ឍសមត្ថភាព និងការពង្រឹងស្ថាប័ននាពេលអនាគត ពាក់ព័ន្ធនឹងការការពារហានិភ័យបរិស្ថាន និងសង្គម៕