កិច្ចប្រជុំថ្នាក់តំបន់ស្តីពី គោលការណ៍ណែនាំ សម្រាប់ការប្រមូលទិន្នន័យ នៃការប្រើប្រាស់ដីកសិកម្ម (ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨)
ហាណូយ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី គោលការណ៍ណែនាំ សម្រាប់ការប្រមូលទិន្នន័យ នៃការសិក្សាសាកល្បង លើការតាមដាន ការប្រើប្រាស់ដីកសិកម្ម ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្រ្តីលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺ (១). ដើម្បីពិនិត្យ និងពិភាក្សាអំពី គោលការណ៍ណែនាំ សម្រាប់ការប្រមូលទិន្នន័យ និង (២). ដើម្បីពិនិត្យ និងពិភាក្សាលើ គំរូរបាយការណ៍ សម្រាប់រៀបចំរបាយការណ៍បញ្ចប់៕