កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ដាក់គោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ គណៈកម្មការទន្លេមេគង្គបានប្រកាសថា នៅសប្ដាហ៍ក្រោយនេះ គណៈកម្មការទន្លេមេគង្គ (អឹមអរស៊ី MRC) នឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៣ របស់ខ្លួនក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបួន មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់មកពីប្រទេសចិន និងមីយ៉ាន់ម៉ា ដែលជាដៃគូសន្ទនារបស់អឹមអរស៊ី។
ប្រភព៖ គេហទំព័ររស្មីកម្ពុជា