កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី នៃគណៈកម្មការទន្លេមេគង្គ បានចាប់ផ្តើមឡើងនៅថ្ងៃនេះ នាទីក្រុងទេសចរណ៍សៀមរាប (ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីពិនិត្យឡើងវិញលើលទ្ធផលដែលគណៈកម្មការទន្លេមេគង្គ សម្រេចបានចាប់ពីកិច្ចប្រជុំកំពូលមេគង្គ លើកទី២ នៅប្រទេសវៀតណាម។
កិច្ចប្រជុំនេះ មានការចូលរួមពី រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គថៃ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិ ទន្លេមេគង្គវៀតណាម តំណាងដៃគូសន្ទនា ចិន មីយ៉ាម៉ា តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ សរុប១៥០រូប។
ប្រភព៖ គេហទំព័រ Fresh News