សិក្ខាសាលាស្ដីពី បច្ចេកទេសលើការអភិរក្សធនធានទឹក និងវារីអគ្គិសនី (ថ្ងៃទី ១៣-១៩ ខែឧសភា ឆ្នាំ២០១៨)
ចិន៖ លោក ឡាយ វុទ្ធី និងលោក សាក់ សំអុល ដែលជាមន្ត្រី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្ដីពី បច្ចេកទេសលើការអភិរក្សធនធានទឹក និងវារីអគ្គិសនី នៅប្រទេសចិន ដែលមានការចូលរួមពីមន្រ្តីនៃប្រទេសតាមដងទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលាដើម្បី៖
១. ពង្រឹងកិច្ចសហការបច្ចេកទេស ក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គ
២. ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសស្ដីពី ប្រព័ន្ធគ្រប់គ្រងធនធានទឹក និងវារីអគ្គិសនី
៣. ផ្លាស់ប្តូរបទពិសោធន៍លើការអភិរក្សធនធានទឹក និងវាវីអគ្គិសនី ក្នុងបណ្ដាប្រទេសទន្លេមេគង្គ៕