កិច្ចប្រជុំលើកទី១៦ គណៈកម្មាធិការចំរុះកម្ពុជា វៀតណាម (ថ្ងៃទី ១៦-១៧ ខែឧសភា ឆ្នាំ២០១៨)
វៀតណាម៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំលើកទី១៦ គណៈកម្មាធិការចំរុះកម្ពុជា វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៍ វិទ្យាសាស្ត្រ និងបច្ចេកទេស នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ការអភិវឌ្ឍធនធានទឹក ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ និងខ្លឹមសារនៃកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ និងកិច្ចប្រជុំកំពូល MRC លើកទី៣ នាខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប គឺជាផ្នែកមួយដ៍សំខាន់ នៃកិច្ចសហការរវាងប្រទេសជិតខាង៕