កិច្ចប្រជុំក្រុមការងារអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ក្រុមការងារអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកឆ្លងដែន នៅតំបន់ល្បាក់ខោន រវាងកម្ពុជា-ឡាវ ដែលទ្រទ្រង់ថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺមង់ (GIZ) ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងផែនការ ក្រសួងទេសចរណ៍ មន្ទីរពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ និងក្រុមជំនាញការ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើការរៀបចំការចាប់ផ្តើមអនុវត្តគម្រោង និងទិន្នន័យព័ត៌មានពាក់ព័ន្ធ៕