កិច្ចប្រជុំក្រុមការងារ JCWG លើកទី២ (ថ្ងៃទី ០៤-០៥ ខែមេសា ឆ្នាំ២០១៧)
ឧត្តមសាយ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលមានតំណាងមកពី ក្រសួងបរិស្ថាន រដ្ឋបាលជលផល ក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារ JCWG លើកទី២ ស្តីពីនីតិវិធី PNPCA នៃការពិគ្រោះយោបល់ជាមុន សម្រាប់គម្រោងទំនប់វារីអគ្គិសនី ប៉ាក់បេង របស់ឡាវ នៅខេត្ត Oudomxay ប្រទេសឡាវ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖
១. ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍បច្ចេកទេស (TRR) លើក១ ស្តីពីគម្រោងវារីអគ្គិសនី ប៉ាក់បេង និងពិនិត្យឡើងវិញនូវវិធីសាស្ត្រវាយតម្លៃ និងលទ្ធផល TRR លើកទី១
២. បង្ហាញ និងពិភាក្សាលើរបកគំហើញថ្នាក់ជាតិ និងលទ្ធផល នៃកិច្ចប្រជុំថ្នាក់ជាតិលើកទី១
៣.ពិភាក្សា និងផ្តល់យោបល់លើវេទិកាជាមួយអ្នកពាក់ព័ន្ធលើកទី១ និងសំណើរៀបចំវេទិកាលើកទី២ និងកិច្ចប្រជុំ JCWG លើកទី៣៕