កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយ នៃផែនការសកម្មភាពរួម (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨)
ជំពូក៖ PNPCA
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយ នៃផែនការសកម្មភាពរួម សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាផ្តល់យោបល់ចុងក្រោយលើផែនការសកម្មភាពរួម សម្រាប់គម្រោង ប៉ាក់បេង របស់ឡាវនេះ៕