Developed by Khmer Focus

ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ (ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ និងលោក គីម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដែលរៀបចំធ្វើនៅក្រសួងបរិស្ថាន។

ពិធីខាងលើបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមដោយមន្រ្តីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន។

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយនេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់សៀវភៅស្តីពី របាយការណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ ជូនដល់មន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជាសាធារណៈ និងប្រើប្រាស់ជាផ្លូវការ៕