Developed by Khmer Focus

កិច្ចប្រជុំស្តីពី ការផ្តល់ទិន្នន័យ និងវិសាលភាព នៃការអនុវត្តគម្រោង (ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំស្ដីពី ការផ្តល់ទិន្នន័យ និងវិសាលភាព នៃការអនុវត្តគម្រោងនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម សៀមរាប និង​ក្រុងព្រះសីហនុ របស់អង្គការ FAO។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងមានសមាសភាពចូលរួមមកពីអង្គភាពក្រោមចំណុះក្រសួង។

កិច្ចប្រជុំបានផ្តោតទៅលើការប្រើប្រាស់ទឹកក្រោមដីក្នុងប្រទេសកម្ពុជា ជាពិសេសការប្រើប្រាស់ទឹកក្រោមដីនៅខេត្តស្វាយរៀង និងព្រៃវែង៕