Developed by Khmer Focus

កិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាព​ការងារ​ផ្ទៃក្នុង អគ្គលេខាធិការដ្ឋាន គណៈកម្មា​ធិការ​ជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូល​រួម​ពីថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន ទីប្រឹក្សា ប្រធាន អនុប្រធាននាយកដ្ឋាន និងលេខាធិការ ព្រមទាំងមន្ត្រីទាំងអស់ក្រោមឱវាទ។

កិច្ចប្រជុំបានស្តាប់សេចក្តីរាយការណ៍របស់អង្គភាពជំនាញទាំង៦ អំពីវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងខែមករា និងទិសដៅការងារបន្ត និងបានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា ពាក់ព័ន្ធនឹងកិច្ចសម្របសម្រួល និងបញ្ហាប្រឈមរបស់បណ្តាអង្គភាពចំណុះផងដែរ។

កិច្ចប្រជុំក៏បានជ្រាប និងពិភាក្សាបន្ថែមលើការរៀបចំបញ្ចប់របាយការណ៍លទ្ធផលការងារឆ្នាំ២០២០ និងផែនការការងារសម្រាប់ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងបច្ចុប្បន្នភាពស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គក្រោម និងតំបន់ទន្លេបី (3S) ដើម្បីជាការចែករំលែកព័ត៌មាន ជូនមន្ត្រីទាំងអស់គ្នា៕