ជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Kerstin Bark ដែលជាប្រធានទីប្រឹក្សាក្រុមការងារអាល្លឺម៉ង់ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមមាន ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ ជាមួយលោកស្រីបណ្ឌិត Kerstin Bark ដែលជាប្រធានទីប្រឹក្សាក្រុមការងារអាល្លឺម៉ង់ GIZ team លោក Falk Momber ពី GIZ Headquarter និង Dr. Bertrand Meinier និងសហការី GIZ team នៅលេខាធិការដ្ឋាន MRC និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតប្រចាំតំបន់នៅភ្នំពេញ។
ជំនួបពិភាក្សានេះ បានផ្តោតសំខាន់លើទស្សនទាន មេរៀនបទពិសោធន៍ពីការអនុវត្តគម្រោងពាក់ព័ន្ធដែលទទួលបានហិរញ្ញប្បទានពី GIZ អាល្លឺម៉ង់ និងការកំណត់សកម្មភាពជាអាទិភាព ដែលនឹងបន្តគាំទ្រពី GIZ ដល់ប្រទេសជាសមាជិក MRC ក្នុងផែនការយុទ្ធសាស្ត្រថ្មី ២០២១-២០២៥ របស់ MRC។ គម្រោងថ្មីដែលគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ នេះ មានគោលដៅជួយពង្រឹងប្រសិទ្ធភាពរបស់ MRC ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍ នៅក្នុងអាងទន្លេមេគង្គក្រោម លើផ្នែកវារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ ការបំពុលសំរាមប្លាស្ទិក និងបញ្ហាយេនឌ័រ៕