សិក្ខាសាលារាយការណ៍បណ្តោះអាសន្នស្តីពី កម្មវិធីចែករំលែកចំណេះដឹងលើកទី២ របស់ MRC-KDI (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងតំណាងក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមសិក្ខាសាលារាយការណ៍បណ្តោះអាសន្នស្តីពី កម្មវិធីចែករំលែកចំណេះដឹងលើកទី២ របស់ MRC-KDI តាមរយៈ Video Conference ក្រោមអធិបតីភាពពីតំណាង KDI របស់រដ្ឋាភិបាលកូរ៉េ និងនាយកប្រតិបត្តិរបស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
សិក្ខាសាលាបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវលើប្រធានបទចំនួន ០៥ រួមមាន៖ ១. ការពិនិត្យលើបទពិសោធន៍របស់កូរ៉េ និងប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ២. អភិក្រម វិធីសាស្ត្រ និងមតិយោបល់អំពីការព្យាករទឹកជំនន់ ដោយប្រើប្រាស់ AI និង Big Data សម្រាប់ធ្វើឱ្យប្រសើរនូវការព្យាករទឹកជំនន់ និងការជូនដំណឹងជាមុន ៣. ការបង្កើតផលិតផលប្រាស្រ័យទាក់ទង និងមតិយោបល់សម្រាប់មធ្យោបាយផ្សព្វផ្សាយការព្យាករទឹកជំនន់ និងភាពរាំងស្ងួតរបស់ MRC និង ៤. ការបញ្ជាក់យុទ្ធសាស្ត្រគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គ ដោយផ្តោតលើក្របខណ្ឌចែករំលែកចំណេះដឹង និងគំនិតផ្តួចផ្តើមបច្ចេកវិទ្យាបៃតង ដើម្បីកាត់បន្ថយទឹកជំនន់ និងភាពរាំងស្ងួត៕