Developed by Khmer Focus

សិក្ខាសាលាអំពី ការប្រកាសប្រាប់លើគម្រោង ៣ឆ្នាំ (ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក គឹម សីហា អនុប្រធាននាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលា តាមរយៈប្រព័ន្ធ VDO ជាមួយ ASEMWater នៃសាធារណរដ្ឋប្រជាមានិតចិន អំពីការប្រកាសប្រាប់លើគម្រោង ៣ឆ្នាំ ស្តីពី “The Technical Demonstration and Promotion of the Capacity Improvement of Urban Domestic Sewage Treatment and the Scientific Popularization of Environmental Protection under the Background of Low-impact Development” ដែលដេញថ្លៃដោយជោគជ័យ ដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសចិន កាលពីឆ្នាំ២០១៩។ សិក្ខាសាលានេះក៏មានការចូលរួមពីមន្ត្រីតំណាងប្រទេសឡាវ និងថៃ ផងដែរ។

លទ្ធផលសិក្ខាសាលា៖

- អង្គសិក្ខាសាលាបានស្តាប់នូវបទបង្ហាញអំពីទស្សនៈទានរបស់គម្រោង ដើម្បីចូលរួមអនុវត្តន៍

- តាមរយៈបទបង្ហាញប្រទេសដែលបានចូលរួម មានមតិយោបល់ចូលរួមជុំវិញបញ្ហាគម្រោង ហើយបានឯកភាពគ្នាថា ប្រទេសនីមួយៗកំណត់បញ្ហាដោយខ្លួនឯង ដើម្បីបញ្ជូនទៅភាគីចិន ធ្វើការសិក្សា និងស្វែងយល់ និងធ្វើការដោះស្រាយបញ្ហា

- ពិនិត្យលើការសិក្សាដូចជា បង្កើតកម្មវិធីបណ្តុះបណ្តាល និងពិនិត្យមើលអ្នកចូលរួមនៅតាមប្រទេស

- ការស្នើសុំរបស់ភាគីចិន ឱ្យយើងកំណត់អ្នកដែលចូលរួមពីអ្នកពាក់ព័ន្ធឱ្យបានច្រើន ជាពិសេសអ្នកខាងរៀបចំទីក្រុង ខាងរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកស្អុយ វិទ្យាស្ថានអប់រំផ្នែកបរិស្ថាន NGOs វិទ្យាស្ថានផែនការក្រុង និងបណ្តាក្រុម អ្នកជំនាញផ្សេងទៀត ដែលពាក់ព័ន្ធនឹងកិច្ចការបន្សុទ្ធទឹកស្អុយ និងចូលរួមតាម Online មានជាក្រុម នៅពេលណា មួយដែលភាគីចិនរៀបចំ

- ប្រទេសកម្ពុជា ឡាវ និងថៃ បានឯកភាពគ្នាចូលរួមអនុវត្តន៍គម្រោង តាមភាពចាំបាច់របស់ប្រទេសនីមួយៗ

- នៅពេលមានឱកាសល្អបន្ទាប់ពីស្បើយពី Covid-19 ភាគីចិននឹងរៀបចំដំណើរទស្សនៈកិច្ច ឱ្យតំណាងប្រទេសចូលរួម ដើម្បីទៅពិនិត្យមើលទីតាំងគំរូរនៅប្រទេសចិន។ ពិនិត្យមើលបច្ចេកវិទ្យារបស់ចិន លើការគ្រប់គ្រងទឹកស្អុយ ការគ្រប់គ្រងទឹករបស់ចិន នៅទន្លេភាគខាងកើតឈ្មោះ Dong River៕