Developed by Khmer Focus

កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការភ័ស្តុភារកម្ម (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ និងលោក ធួន សុខជា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរ​ជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី២ របស់​គណៈ​កម្មាធិការ​ភ័ស្តុភារកម្ម តាមរយៈប្រព័ន្ឋវីដេអូ ដោយបានពិនិត្យពិភាក្សា និងឈានទៅអនុម័ត្តនូវសេចក្តីព្រាងផែនការមេស្តីពី “ការតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម”។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣៥៕